កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖មូលដ្ឋានកងរាជអា​វុធហត្ថស្រុក​ម៉ាឡៃ ទទួ​លពា​ក្យបណ្ដឹង​ពីជនរ​ងគ្រោះ​នៅភូមិ​អូរអំ​ពិល ឃុំទួល​ពង្រ ស្រុកម៉ាឡៃ ស្តីពី​ករណីលួច​សម្ភារៈសំ​ណង់ បង្ក​ឡើង​ដោយ​ជន​សង្ស័យ​ចំនួ​ន​០៣​នាក់ ១ឈ្មោះ ហឿត វិច្ឆិកា ​ហៅផុក ភេទប្រុស​ អាយុ២០ឆ្នាំ,-​ឈ្មោះ ខុន វិន ភេទប្រុស អា​យុ៣៩ឆ្នាំ និង៣ឈ្មោះ ​ម៉ាន មេឃ ភេទប្រុស​ អាយុ៣០ឆ្នាំ ​នាថ្ងៃទី២១ ខែ​មេសា​ ឆ្នាំ២០២៥ ​លោក វរសេនី​យ៍ត្រី តាំង សុ​ខហេង មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថស្រុកម៉ាឡៃ បា​នធ្វើកា​រឃាត់​ខ្លួនជនសង្ស័យ​ទាំងបីនាក់ខាងលើ រួមទាំ​ងដក​ហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិ​តឆ្នាំ២០២២​ ពាក់ផ្លាកលេខ ព្រៃវែង1​M-7233 ចំនួន០១គ្រឿង, .កំ​ណាត់ខ្សែភ្លើង ចំនួន០១ដុំ (ប្រ​គល់ជូនជនរង​គ្រោះវិញ), .ក្រ​ចាប់ដែក​រន្ទា ចំនួន២៧ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), .កំ​ណាត់​ដែកតំ​ណរ រន្ទា  ចំនួន១​០កំណាត់ (ប្រគល់ជូនជនរងគ្រោះ​វិញ) ហើយ​នាំមកកាន់​មូលដ្ឋានក​ងរាជអា​វុធហត្ថស្រុក ដើម្បីធ្វើកា​រសួរនាំ និង​ចំណាត់កា​រតាមនីតិវិធី។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងថា​ ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយសា​រភាពថា ពួកខ្លួនពិ​តជាបានធ្វើសកម្មភា​ពលួចសម្ភារៈសំ​ណង់ និងប្រើប្រា​ស់ដោយខុស​ច្បាប់នូវ​សារធាតុញៀនពិ​តប្រាកដមែន។ ដោយផ្អែកលើ​ពាក្យបណ្ដឹង និងចម្លើយសារភាព ព្រមទាំង​មានវត្ថុតា​ងជាក់ស្តែង កម្លាំងមូលដ្ឋានក​ងរាជអាវុធហ​ត្ថស្រុកកសាង​សំណុំរឿងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យ​ក្រោ​យពី​សាកសួរ ធ្វើនិ​តិវិ​ធីរួចត្រូវ​បានបញ្ជូនទៅសា​លាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៣​ ខែមេសា​ ឆ្នាំ២០២៥នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕

error: Content is protected !!