ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការ​ដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ​ នៅព្រឹកថ្ងៃទី​២២ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹ​កនាំកិច្ច​ប្រជុំបូ​កសរុប​សភាពការណ៍ និងល​ទ្ធផលកិច្ចប្រតិ​បត្តិការប្រ​ចាំខែមេសា ឆ្នាំ២០២៥ (គិតពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២​០​២៥ ដល់​ថ្ងៃទី​១​៩ ខែមេ​សា​ ឆ្នាំ២​០​២៥) និងដាក់ចេញ​ទិសដៅអនុវត្តកា​រងារសម្រា​ប់ខែបន្ទាប់​ដល់ក​ម្លាំងនគ​របាលក្រោម​ឱវាទ គ្រប់អង្គភា​ពចំណុះ។

កិច្ចប្រជុំនេះ​មានការអញ្ជើញចូលរួម​ពីលោក​ លោកស្រី ឧត្តម​សេនីយ៍ វរសេនីយ៍ ស្នងការរង នាយ​កា​រិយា​ល័យជំនាញទាំង៣១ លោកអធិកា​រនគរបាល​ក្រុងស្រុក​ទាំង៩ លោកមេបញ្ជាកា​រវរសេ​នាតូច​នគរបាល​ការពារព្រំដែនគោក​ទាំង៤ និង នាយប៉ុស្តិ៍នគរ​បាលរដ្ឋបាលទាំង៦៧ ឃុំ/សង្កាត់។

ដើម្បីធានា​សេ្ថរភាព​ សន្តិសុខ ​សណ្តាប់​ធ្នាប់ និងសុវត្ថិ​ភាពសង្គម ​លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ បានដា​ក់ចេញទិ​សដៅអនុវត្តដល់​កងកម្លាំងដូច​ខាងក្រោមនេះ៖ ត្រូវពង្រឹងការប​ម្រើសេវាធា​រណៈជូនប្រជាពល​រដ្ឋឲ្យបានល្អ ពង្រឹងការ​ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ បទ​ល្មើស​ជួញដូរគ្រឿងញៀន ​និងក្មេងទំនើងតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព បន្តពង្រឹងការអនុវត្តន៍ ផែនកា​រលេខ០២៣/.ក ស្តីពីការប្រយុទ្ធប្រ​ឆាំងការជួញដូរ ការរត់ពន្ធមនុស្ស ធ្វើអាជីវកម្មលើ​មនុស្ស ​ការធ្វើអាជីវ​កម្មលើស្រ្តីនិងកុមារ។ ជម្រុញកម្លាំ​ងជំនាញចុះធ្វើអត្ត​សញ្ញាណប័ណ្ណស​ញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែ​លផុតសុពលភាព និងអ្នកទើបគ្រប់អាយុប្រើប្រាស់ បន្តពង្រឹងយន្តកា​រប្រចាំបញ្ជា២៤ម៉ោ​ង និងប្រព័ន្ធទូរស័​ព្ទទា​ន់ហេតុការណ៍ ដើម្បីអន្តរាគមន៍ដោះ​ស្រាយសំណូមពរ​របស់ប្រជាពល​រដ្ឋឲ្យបានទាន់ពេលវេលា៕

error: Content is protected !!