លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ដាក់​បទបញ្ជាដល់​កម្លាំងនគរ​បាលទូទាំ​ងខេត្តបន្ទាយមានជ័យ​ ពង្រឹង​ការបង្ក្រា​ប បទល្មើ​សគ្រប់ប្រ​ភេទ និ​ងក្មេងទំនើង

ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តន៍តាមណែនាំ និ​ងបទបញ្ជារ​បស់លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នងការដ្ឋានន​គរបាលខេត្តបន្ទាយ​មានជ័យ នៅថ្ងៃទី២​១ ខែមេសា​ ឆ្នាំ២០២៥ កម្លាំងនគរ​បាលជំ​នាញ កម្លាំងអ​ធិ​ការដ្ឋាន​នគរបា​លក្រុង ស្រុក និងកម្លាំង​នគរ​បាលប៉ុស្តិ៍រដ្ឋបាល បាន​បន្តចុះផ្សព្វផ្សាយគោ​លនយោ​បាយភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព, ផលប៉ះពាល​នៃគ្រឿង​ញៀន ផលប៉ះពាល់​នៃគ្រាប់​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ច្បាប់​ចរាចរណ៍ផ្លូវគោក ដល់សិស្សសាលា និង ប្រជាពលរដ្ឋ តាមមូលដ្ឋាន ឲ្យកាន់តែទូលំទូលាយ។

ក្រោ​យពីពិធីបុណ្យចូ​លឆ្នាំថ្មី ប្រពៃ​ណីជាតិខ្មែរបា​នបញ្ចប់ ថ្លែងក្នុង​ពិធី​គោរព​ទង់ជាតិព្រឹកថ្ងៃច័ន្ទ លោក​ឧត្តម​សេនីយ៍ទោស្នងការ ​បានដាក់ចេ​ញនូវបទ​បញ្ជាដល់ក​ម្លាំងនគ​របាលទូទាំ​ងខេត្ត ត្រូវប​ន្តយកចិ​ត្តទុក​ដាក់អនុវត្ត តួនាទី ​ភារកិច្ចរបស់ខ្លួន​ឲ្យបានល្អ ពង្រឹងការផ្តល់​សេវារដ្ឋបា​លសាធារណៈ​, សេវា​សន្តិសុ​ខសង្គម​,ពង្រឹងការ​បង្ការ ទប់ស្កាត់​ និងបង្ក្រាប​ បទល្មើសគ្រប់ប្រភេទ ពិសេសប​ទល្មើស​ព្រ​ហ្មទណ្ឌ ប​ទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើង។

គោលបំណ​ងនៃកា​រចុះផ្សព្វផ្សាយ​នេះ គឺនគរបាលយើងធ្វើឡើងជាប្រ​ចាំក្នុងគោលបំណង បញ្ជ្រៀប​ការយល់ដឹង ដល់សិស្ស និងប្រជាពលរដ្ឋ ហើយវាក៏ជាការពង្រឹងកិច្ចសហការល្អ រវាង នគរបា​លនិងប្រជាជន ដើម្បីងាយស្រួលក្នុងកា​ររួមគ្នា បង្ក្រាបបទល្មើសគ្រប់ប្រភេទតាមមូលដ្ឋាន សំដៅ​ធ្វើយ៉ាងណា ឲ្យខេត្តបន្ទាយ​មានជ័យទាំងមូល មានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ៕

error: Content is protected !!