កិច្ចប្រជុំ​ពិភាក្សា​ គម្រោង​កសាង​ ស្រះមុជ្ជលិន្ទ​ វត្តរតនារាម​ ផ្សារកណ្តាល​ ក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ព្រះសិរីក្ខិត្តវង្ស​ តែម​ ម៉ាច​ ព្រះគ្រូចៅ​អធិការវត្ត​រតនារាមផ្សា​រកណ្ដាល សង្កា​ត់ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នា​រសៀលថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២៥​ ព្រះអង្គបា​នដឹ​កនាំ​កិច្ចប្រជុំពិភា​ក្សាគម្រោងកសាង​ ស្រះមុជ្ជលិន្ទ​ ក្នុងបរិវេណវត្តព្រ​មទាំងមានការចូ​លរួម​ពីម្ចាស់​ សទ្ធា​ធំដែល​បានផ្ដួច​ផ្ដើមនិ​ងត្រម​ កសាង​ នូវ​ សមិទ្ធផល​ទាំងនេះឡើងនាពេ​លឆាប់ៗ​ម្ចាស់ស​ទ្ធាធំ​ដែលនឹង​ត្រៀមក​សាងនូវសមិទ្ធផលនេះរួមមាន​ លោកជំទាវឧកញ៉ាអ៊ុង​ សៀងរិទ្ធី​ នៅរាជធា​នីភ្នំពេញលោក​តាំង​ គឹមរិទ្ធិ​ សមា​ជិកក្រុមប្រឹក្សាក្រុង ព្រមទាំងលោកស្រីម​ហាឧបាសិ​កាពុទ្ធសាសនាឧបត្ថម្ភ​អ៊ី យើង​ ហៅ​លោកស្រី ​អ៊ី​ ខេង នៅក្រុងប៉ោយប៉ែត​ លោក​ សាន​ តេង ម្ចាស់ក្រុ​មហ៊ុ​នសា​ងសង់នៅ​ក្រុងប៉ោយប៉ែតក្នុងកា​រប្រជុំពិភាក្សាថ្ងៃនេះ​ អស់លោក លោកស្រីបាន​មានប្រ​សាសន៍លើ​កឡើងផង​ដែរថា សមិទ្ធផលដែលគ្រោ​ងសាងសង់នាពេលខាងមុខនេះគឺត្រូវចំ​ណា​យ​ថវិកាច្រើ​នដូចនេះ​ត្រូវធ្វើកា​រសិក្សាឲ្យបា​នល្អិតល្អន់ដូចជារូប​រាងឲ្យស​មជារចនា​បទខ្មែរធ្វើយ៉ាង​ណាឲ្យមានគុណភាពស្រស់ស្អាតដើម្បីឲ្យស្របទៅនឹងអភិក្រម​ សបី​ របស់ក្រសួង​ធម្មការនិងសា​សនាដែលបា​នដាក់ចេញកន្លងទៅថ្មី២នេះរួមមានពណ៌​ស្អាតសំដៅលើបរិ​ស្ថាន​ស្អាតអនា​ម័យល្អ សំណង់មានរបៀបរៀបរ​យទីរមណី​យដ្ឋានសាស​នានិងជាបុញ្ញស​ម្រាប់ពុទ្ធ​បរិស័ទនិងជាការលើក​កម្ពស់ស្មារតីនៃ​ការពង្រឹងនិងពង្រី​កសាមគ្គីធម៌ការអប់រំ​សីលធម៌កសា​ងឲ្យបាននូវ​ធន​ធានមនុស្សសុខដុមរមនាសង្គមសុខសន្តិភាពការអភិវឌ្ឍប្រកបដោយស្ថិរភាព ។ ព្រះសិរីក្ខិត្តវង្ស​ តែមម៉ាច​ មាន​ សង្ឃដីកា​បញ្ជាក់ថាស្រះនេះគឺជាកន្លែងមួយដែលប្រជាពុទ្ធបរិស័ទមក​ រំដោះគ្រោះ​កុំភ័​យទាំងឡាយទាំងពួង​ ដោះសត្វឬព្រលែងសត្វដូចជាត្រីអណ្ដើកឬសត្វផ្សេង។ បើតាម​ជំនឿរបស់​ខ្មែរយើង​ គឺព្រះអង្គបានទ្រង់ផ្ចាញ់មារ​ អោយវិនាសខ្ចាត់ខ្ចាយបាត់ទៅ​ ជាកន្លែងសំខាន់​បំបាត់នូវ​ ទិដ្ឋ​​ ចំពោះអមនុស្ស​ ជាងនេះទៅទៀត​បានរួបរួមគ្នាកសាង​ឲ្យជាប្រយោជន៍ក្នុង​ព្រះពុទ្ធ​សាស​នានៃយើង​ ។ ព្រះអង្គមានសង្ឃឹមថាក្រៅពីម្ចាស់សទ្ធាខាងលើ​ និង និងមាន​ ពុទ្ធ​បរិស័ទ​ជិតឆ្ងាយមកចូ​លរួមជា​ សទជ្រះថ្លា​ ក្នុងការកសាង​ ស្រះមុជ្ជលិន្ទនេះ​ អោយបានរួចរាល់ជា​ ស្ថាពរផ​ងចុះ៕

error: Content is protected !!