គិតច្រើនរឿងឪពុកម្ដាយជំពាក់បំណុលគេច្រើន ស្ត្រីវ័យ២២ឆ្នាំម្នាក់សម្រេចចិត្តចង.ក ធ្វើអត្តឃាតខ្លួនឯងនៅក្នុងផ្ទះ ក្នុងស្រុកស្វាយចេក
(បន្ទាយមានជ័យ) ស្ត្រីវ័យ ២២ឆ្នាំម្នាក់តូចចិត្តនឹងរឿងឪពុកម្ដាយជំពាក់បំណុលគេច្រើន សម្រេចចិត្តធ្វើអត្តឃាត្តខ្លួនឯង ដោយចង.ក ព្យួរទៅនិងដែកចម្រឹងបន្ទប់ក្នុងផ្ទះ នៅចន្លោះវេលាម៉ោង១២និង០០នាទីដល់ម៉ោង១៧នឹង១៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រើន ផល្លី ភេទស្រី អាយុ ២២ឆ្នាំ (នៅក្រមុំ) មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ស្ត្រីជាជនរងគ្រោះរៀនបរិញ្ញា ក្រោយមកបម្រើការជាមួយឪពុកនៅអង្កការស៊ីម៉ាក ដែលឈជើងនៅខ្វាវលិច ស្រុកស្វាយចេក ចំណែកម្តាយប្រកបរបរលក់ដូរ ដោយសារជាប់បំណុលច្រើនពេក ហើយមួយវិញទៀតឪពុកយល់ឃើញថា បើជួលគេមកដាំបាយក្នុងមួយខែអស់ជាង១០០ដុល្លា ដូច្នេះទើបឲ្យប្រពន្ធ ដែលត្រូវជាម្ដាយជនរងគ្រោះទៅដាំបាយនៅកន្លែងអង្គការស៊ីម៉ាក់ តែម្តង ដោយចាក់សោផ្ទះចោល ។
លោកអធិការ បញ្ជាក់ថា នៅមុនពេលកើតហេតុពេលល្ងាច កូនស្រីក៏បានសុំម្ដាយមកផ្ទះមិនដឹងថា មកងូតទឹកឬក៏ជាយ៉ាងម៉េចទេ ក៏បានចង.ក និងកន្សែងពណ៌ក្រហមឆ្នូតលឿង ដោយចងព្យួរនិងដែកចម្រឹងបន្ទប់ក្នុងផ្ទះសម្លាប់ខ្លួនតែម្ដង។
លោកអធិការបានបញ្ជាក់ទៀតថា ការធ្វើអត្តឃាតខ្លួនឯងនេះដោយសារមានវិបត្តិឪពុកម្ដាយជំពាក់បំណុលគេ(ឯកជនមិនមែនធនាគារឬអង្គការទេ)ជាង ១០លានបាត(ប្រាក់ថៃ)ឯណោះ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សាកសពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕