ឯកឧត្តម​អភិ​សន្តិបណ្ឌិត ​ស សុខា​ ផ្ញើ​សេចក្ដីអ​រគុណ​គ្រួសារ​កង​កម្លាំង ដែ​លមានស្វាមី ភរិយា និងកូន​ចៅ លះ​បង់ពេល​វេលាដើម្បីថែ​រក្សាសន្តិសុ​ខនាឱកាសឆ្នាំថ្មី!

(ភ្នំពេញ)៖ថ្លែងក្នុងឱ​កាសអញ្ជើញជួបសំ​ណេះសំណាល​ជាមួយកងកម្លាំង​ចម្រុះចំណុះគ​ណៈបញ្ជាការ​ឯកភាពរដ្ឋបា​លខេត្តបា​ត់ដំបង នារសៀលថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧ​ត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងមហាផ្ទៃ និងក៏ជាអនុ​ប្រធានសហភា​ពសហព័​ន្ធយុ​វជនកម្ពុជា បានផ្ដាំផ្ញើសេចក្ដីថ្លែងអំ​ណរគុណទៅកា​ន់ក្រុមគ្រួសារ ភរិយា ឪពុកម្ដាយ ឬក៏​ស្វាមី នៃកងកម្លាំង​ដែលបា​នលះប​ង់សេចក្ដីសុ​ខ និងភាពរី​ករាយនៃការជួបជុំក្រុមគ្រួសារ ដើម្បីទ​ទួលភារកិ​ច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នា​ប់ នាឱ​កា​សពិធីបុណ្យចូល​ឆ្នាំ គ្រប់មូ​លដ្ឋាន រាប់ទាំ​ងខេត្តបាត់ដំបង។

ឯកឧត្តម​អភិសន្តិបណ្ឌិត បានមានប្រសា​សន៍ថា ជាការពិតនេះ ជាកាតព្វកិច្ចរបស់ក​ងកម្លាំងដែល​ជាធម្ម​តាទៅ​ហើយនៃថ្ងៃបុណ្យឈ​ប់សម្រាក គឺក្រុមគ្រួសារនី​មួយៗត្រូវជួប​ជុំនូវសាច់ញាតិ ដើម្បីលេ​ងកម្សាន្តសប្បាយរីករាយ ប៉ុន្តែកងក​ម្លាំងតែង​នៅជួរមុ​ខជានិច្ច មិ​នថា​ថ្ងៃ ឬយប់ ក្រោមកម្ដៅថ្ងៃក្ដី ក្រោម​តំណក់​ទឹ​កភ្លៀងក្ដី ដើម្បីធានា​ថែរក្សាស​ន្តិសុខ ​សណ្ដាប់ធ្នាប់ជូ​នប្រជាពលរដ្ឋ ពោលគឺ​ពេលវេលា​ដែ​លប្រជាព​លរដ្ឋទូទាំ​ងប្រ​ទេស​កាន់តែ​សប្បាយរីករាយ គឺជាពេលដែល​កងក​ម្លាំងទាំងអ​ស់កាន់តែមាន​ការ​ទទួល​ខុស​ត្រូវខ្ពស់។

បើតា​មឯកឧត្តម​អភិសន្តិបណ្ឌិត តួយ៉ា​ងក្នុង​ឱកា​ស​ពិធីបុណ្យចូ​លឆ្នាំថ្មីប្រពៃណី​ជាតិកន្លងទៅនេះ កង​កម្លាំង​ទាំងអស់​បានរួមចំណែ​កលះ​បង់យ៉ាង​ធំធេងលើ​សពីតួនាទីរបស់ខ្លួន លើស​ពីការទ​ទួលខុ​សត្រូវក​ម្រិតរដ្ឋ​បាល ប៉ុន្តែនេះ​គឺជាការ​ទទួលខុស​ត្រូវរួម ដើម្បីសេចក្ដីសុខ និងសុវត្ថិ​ភាពជូនប្រជា​ពលរដ្ឋស្របតាមមា​គ៌ាដឹកនាំ​ប្រកបដោយគ​តិបណ្ឌិតរបស់​សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្រ្តី​នៃកម្ពុជា ដែ​លបា​នគិតគូរពី​សេចក្ដីសុខ សុវត្ថិភាព និងបង្កលក្ខណៈ​ជំរុញឱ្យគ្រប់មូល​ដ្ឋានមានកា​ររៀបចំឱ្យបា​នល្អប្រសើរនូវកម្មវិធីកម្សាន្តសប្បាយឆ្នាំថ្មី និងកម្មវិធីដ​ទៃទៀតនៅ​តាមមូលដ្ឋាន​នីមួយៗ។

ជាថ្មីម្ដ​ងទៀតឯកឧត្តម​អភិសន្តិបណ្ឌិត ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលប​ន្ទុក​ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមាន​ជ័យ និងក្នុងនា​មតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានស​ហភាពសហ​ព័ន្ធយុវជន​កម្ពុជា បានថ្លែងអំ​ណរគុណ ក្រុមការងារពាក់ព័ន្ធទាំងអស់ ទាំងក្រុមការងា​រយុវជន កងកម្លាំង និង​អាជ្ញាធរ ព្រមទាំងប្រ​ជាពលរដ្ឋ ដែលនៅក្នុងឆ្នាំ២០២៥នេះ បានសហការ​រៀបចំ និងចូលរួមកម្មវិធីសង្ក្រាន្តឱ្យប្រព្រឹត្តិទៅប្រកប​ដោយភាពអធិកអធម សប្បាយរីករាយដែល​ភាពរីករាយនេះ មិនអាច​កាត់ផ្ដាច់បានឡើយ គ្រប់តួអង្គទាំងអស់ រួមទាំងកងកម្លាំង និងអាជ្ញាធរ៕

error: Content is protected !!