ពិធី​បិទ​សង្រ្កាន្ត​ចូលឆ្នាំខេត្តបន្ទាយ​មានជ័យ​ នៅសួន​តេជោឈ្នះ​ ឈ្នះ

ខេត្តបន្ទាយមានជ័យ៖ដំណើរ​សង្រ្កាន្ត​បន្ទាយ​មានជ័យ​ រយៈពេល​៤ថ្ងៃ​ ដែលបាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ សួន​តេ​ជោ​ ឈ្នះ​ ឈ្នះ​ ក្នុង​ក្រុង​សិរី​សោភ័ណ​ ដែលមា​ន​បងប្អូន​ ម​កចូលរួម​ កម្សាន្ត​សប្បាយយ៉ាង​ ច្រើន​កុះករ​ ក្នុង​ ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំ​ម្សាញ់​ ព.ស​ ២៥៦៩​ គ.ស២០២៥​ដោយមានកា​រប៉ាន់ប្រ​ម៉ាណប្រហែ​ល​ ១លាន​នាក់។ ហើ​យត្រូវបាន​បិទបញ្ចប់​ នៅថ្ងៃទី១៧​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ និង​ លោកជំទាវ។ ឯកឧត្តម​ អុំ រាត្រី​ បានមានប្រ​សាសន៍ថា​ រយៈ​ពេល​ ៤ថ្ងៃ​កន្លង​មកនេះ​ ឃើ​ញថា​ បងប្អូន​មក​កម្សាន្ត​សប្បាយ​រីករា​យ​យ៉ាងក្រៃលែ​ង​ ក្រោ​មម្លប់នៃ​ សុខសន្តិភាព។ ឯកឧត្តម​បន្តថា​ ក្រៅ​ពីល្បែង​ប្រជាប្រិយ​ ក៏មាន​ការរាំលែង​ រួមជាមួយ​ ការ​បាញ់ទឹក​ ពពុះសាប៊ូ​ ប៉ាតម្សៅ​ ដោ​យក្រមសីលធម៍​ មិនប៉ះពាល់ទាស់ទែងអ្វីឡើ​យ។ ពិសេស​ជាងនេះទៀយ​ ក៍មានការចូលរួម​ សហការ​ពី​ ក្រុមហ៊ុន​Smart និងបាន​អញ្ជើញ​ តារា​ល្បីៗ​ មកសំដែង​ កម្សាន្ត​ផងដែរ។

ក្នុង​ឱកាសនោះផងដែរ​ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ សូមកោតសសើរ​ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ កងកម្លាំង​ទាំអស់​ ក្នុងការ​ជួយកាពារ​ រក្សា​ សណ្ដាប់​ធ្នាប់​ បានយ៉ាងប្រសើរក្នុង​ កម្ម​វិធី​ផងដែរ។ ហើ​យនាឆ្នាំ​២០២៦​ រដ្ឋបា​លខេត្ត​ នឹងខិត​ខំអោយ​ សង្រ្កាន្ត​បន្ទាយមានជ័យ​កាន់តែ​ សប្បា​យ​រីករាយ​ អធិកអធម​ជាង​នេះទៀត។

ឯកឧត្តម​ សូមគោរពប្រគេនជូ​នពរ​ ចំពោះ​ព្រះសង្ឃ​ កងកម្លាំង​ មន្ត្រី​រាជការ​ ក៏ដូចជា​បងប្អូន​ ប្រជាពលរដ្ឋ​ទាំងអស់​ សូមទទួលបាន​នូវ​សុខភាព​ល្អ​ បរិបូរណ៍​ អាយុយឺនយូរ​ រកទទួលទាន​ មាន​បានគ្រប់ៗគ្នា​ សម្រេច​កិច្ចការ​អ្វី​ ដូចបំណងប្រាថ្នាផងចុះ៕

error: Content is protected !!