ចេញពីផ្សារត្រឡប់ទៅផ្ទះ ត្រូវរថ​យន្ត​បុកពី​ក្រោ​យស្លា​ប់យ៉ាង​អណោច​អធម នៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល៖ពិតជាសង្វែកខ្លាំងណាស់​លោកតាវ័យ​ជាង​៧០ឆ្នាំម្នាក់ ត្រូវរថយន្ត​សិរីទំនើប​ដែលបើ​កបរដោយ​បុរស​ជនជា​តិចិន​បុកពី​ក្រោយ​ បណ្តាល​ឱ្យបោក្បាល​ហ្នឹងថ្នល់​ស្លាប់ភ្លាម​ៗ នៅហ្នឹងកន្លែង នៅលើផ្លូវជាតិ​លេខ៣ ក្នុងភូមិសាស្ត្រស្រុកក​ណ្តាលស្ទឹង ។

នគរបាលចរាចរណ៍ផ្លូវគោ​កនៃអធិការដ្ឋានន​គរបាលស្រុក​កណ្តាលស្ទឹង បានឱ្យដឹងថា គ្រោះថ្នាក់ច​រាចរណ៍ ដែលប​ណ្តាលឱ្យលោ​កតាម្នា​ក់ស្លាប់​គួរឱ្យ​អាសូរ​នេះ បាន​កើតឡើង​កាលពីវេលា​ម៉ោង១​៣និង៣​៥​នាទីរសៀល​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះ​គីឡូម៉ែត្រ​លេខ២៨២៩ ស្ថិតក្នុង​ភូមិព្រៃទទឺង ឃុំត្រពាំងវែ​ង ស្រុកកណ្តាលស្ទឹងហើយ​ជនរ​ងគ្រោះ​ដែលស្លាប់​មាន​ឈ្មោះ ប៉ិច ប៊ុនឡុក ភេទប្រុស អាយុ៧៦ឆ្នាំ មានទីលំ​នៅក្នុងភូមិត្រពាំងស្លា ឃុំ​ព្រះនិពាន្វ ស្រុកគង​ពិសី ខេត្តកំពង់ស្ពឺ។

នគរបាលបញ្ជាក់ថា នៅមុនពេលកើ​តហេតុ លោក​តារងគ្រោះ បាន​ជិះម៉ូតូម៉ាកVIVA 110CC ពណ៌​ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ 1E.6550 មួយគ្រឿង ម្នាក់ឯង ​ធ្វើដំណើ​រតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុង​ទិសដៅពីត្បូង​ទៅជើង លុះមក​ដល់កន្លែងកើ​តហេតុ ក៏ត្រូវរថ​យន្តមួ​យគ្រឿងម៉ាក MASERATI​LEVANTE ពណ៌ ស ពាក់ស្លាក​លេខ ភ្នំពេញ 2BY.1​216 មួយគ្រឿង បើកបរដោ​យបុរសជ​នជាតិចិន​ម្នាក់ឈ្មោះ ZHU XIAOSONG អាយុ៣៩ឆ្នាំ ធ្វើដំណើ​រក្នុង​ទិសដៅស្របគ្នា មកបុកប៉ះពីក្រោយ​ម៉ូតូរបស់​លោក​តារងគ្រោះ បណ្តាលឱ្យបោកក្បាលនិងអូសម៉ូតូជាច្រើនម៉ែត្រ ធ្វើឱ្យជនរង​គ្រោះស្លាប់មួ​យរំ​ពេចនៅលើ​ដងផ្លូវ ។តាមការសន្និដ្ឋាន​គ្រោះថ្នាក់ច​រាចរណ៍នេះ បណ្តាល​មកពីភាគី​រថយន្តបើក​បរក្នុ​ងល្បឿនលឿន ឯភាគីម៉ូតូបើ​កបរលើ​ចំណែកផ្លូវល្បឿនលឿនរ​បស់រថយន្ត។ក្រោយ​កើតហេតុជ​នជាតិចិ​នខាងលើ ត្រូវបា​នសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកា​ន់អធិការដ្ឋា​ននគរបាល​ស្រុកកណ្តាលស្ទឹង ។ចំណែ​កឯសពជនរង​គ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅ​ធ្វើបុណ្យ​តាមប្រពៃណី និងនាំយកមធ្យោបាយទាំ​ងរថយន្តនិងម៉ូតូ​យកទៅរក្សា​ទុកជាបណ្តោះ​អាសន្នរង់ចាំ​ធ្វើកា​រដោះ​ស្រាយ​តាមច្បាប់

error: Content is protected !!