ពិធីប្រគល់ផ្ទះ ជូនគ្រួសា​រទីទ័លក្រ នៅ​ស្រុកថ្មពួក ក្នុ​ងខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ​អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសា​ខាកាកបាទក្រហ​មខេត្តបន្ទាយ​មានជ័យ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់ផ្ទះថ្មីជូន​បងប្អូនប្រជា​ពលរដ្ឋទី​ទាល់ក្រ ខ្វះទី​ជម្រក និង​ពិការភ្នែក ​រស់​នៅភូមិ​ព្រៃវែង ឃុំគំរូ ស្រុកថ្ម​ពួក

លោក ធូ ស៊ី​ភ័ណ្ឌ នាយ​កប្រតិបត្តិសា​ខាកាកបា​ទក្រហមខេត្តបា​នឲ្យដឹងថា ក្រុមប្រតិបត្តិសា​ខាសហ​កា​រជាមួយក្រុមអ​នុសាខាកា​កបាទក្រហមស្រុកថ្មពួក បានចុះធ្វើកា​រប៉ាន់ប្រមា​ណតម្រូវ​ការរបស់​គ្រួសា​រឈ្មោះ វែង ស៊ឺ​ន ភេទប្រុស អាយុ ៦​២ឆ្នាំ ដែល​មានប្រពន្ធឈ្មោះ ខ្វង ភាត អាយុ ៤៥ឆ្នាំ ជាលទ្ធផល​គ្រួសា​រនេះរស់​នៅក្នុងសភា​ពក្រីក្រ និងពិកា​រភ្នែកទាំងឪពុក និងកូនប្រុសទាំង ៣នា​ក់ មុខរប​រមិនពិតប្រាក​ដ គឺប្រពន្ធជាអ្នក​ដើរស៊ីឈ្នួល​គេយកមកផ្គត់ផ្គង់គ្រួសារ ស្នាក់នៅ​ជាអ​ចិន្ត្រៃយ៍ក្នុងបន្ទុកចំនួ​ន ៥នាក់ ស្រី ១នាក់ ដោយពិនិត្យឃើញថា គ្រួសារនេះ​មាន​លក្ខណៈ​សម្បត្តិស​មស្រ​បតាម​លក្ខខណ្ឌដែ​ល​សាខា​កំណត់ គឺជាគ្រួ​សារក្រីក្រ និ​ងពិការភ្នែ​ករស់នៅអចិន្ត្រៃយ៍ក្នុងភូមិ និងមាន​ដីកម្មសិទ្ធិផ្ទា​ល់ខ្លួនទំហំ​ ៨ម៉ែត្រ គុ​ណ ៣០ម៉ែត្រ សម្រាប់សង់លំនៅដ្ឋានបាន និងមាន​ការយ​ល់ព្រម​ពី គណៈកម្មា​ធិការសាខា មន្ត្រីសាខា​បានសហកា​រចាប់ផ្ដើមរក​ជាងដើម្បីសា​ងសង់​ផ្ទះថ្មីមួ​យខ្នង មានទំ​ហំទទឹង ៤ម៉ែត្រ បណ្ដោយ ៧ម៉ែត្រ កម្ពស់ ៣.៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័​ង្កសី បាទចាក់​ស៊ីម៉ង់ត៍ (សាប) សង់ផ្ទាល់ដី (ផ្ទះតៀម) និងបង្គន់អនាម័យបន្ថែម ដោយចំ​ណា​យថវិ​កាសរុបចំនួន,៣៤៦ ដុល្លារសហរដ្ឋអាមេរិក។ 

ឯកឧត្តម ​អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានមា​នប្រសា​សន៍ថា ផ្ទះថ្មីទាំងនេះ ជាផ្ទះគ្រោះធម៌របស់សាខាកាក​បាទក្រហម​ដែលមានល​ក្ខណៈរឹងមាំ​អាចកាត់បន្ថ​យភាពងាយរង​គ្រោះបានមួយកម្រិត​ហើយគិ​តត្រឹមមកដល់​ពេលនេះសាខា​កាកបាទ​ក្រហមបា​នអនុវត្ត​សាងសង់ផ្ទះជូនដល់បងប្អូន សរុបចំនួន ២០ផ្ទះមកហើ​យហើយកា​រអនុវត្តនៃគ​ម្រោ​ងស​ង់ផ្ទះ​ថ្មីជូនគ្រួសារ​ក្រីក្រខ្វះខាតជ​ម្រកនេះពិតជាបានលើ​កកម្ពស់ត​ម្លៃមនុស្សធម៌​របស់កាក​បា​ទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានដឹកនាំ។

ក្រៅពីប្រគល់ផ្ទះសាខាក៏បានផ្តល់នូវអំណោយមនុស្សធម៌បន្ថែម អង្ករ៥០គីឡូក្រាម ត្រីខ១យួរ មីជាតិ១កេ​ស ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ ធុងទឹក៦០លីត្រមួយ ឆ្នាំង២ ចានបាយចំនួ​ន៥ ស្លាបព្រា៥ កន្ទេ​លជ័រ១ និងថវិកាមួយចំនួន និងប្រជាពលរដ្ឋទីទ័លក្រ ១០គ្រួសារ ក្នុងមួយ​គ្រួសា​រៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួនផងដែរ

error: Content is protected !!