នគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំង​នគរបាលជា​ច្រើន​នាក់រួចរាល់ ដើម្បីការពា​រសន្តិសុខ ​សណ្តាប់ធ្នាប់​ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ

បន្ទាយមានជ័យ៖ ដើម្បីធា​នាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ នៅយប់ថ្ងៃទី០៨ ខែ​មេសា ឆ្នាំ២០​២៥ លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ បា​នដាក់​បទបញ្ជាដ​ល់​កងកម្លាំងន​គរបាលជំនាញ ​និងកម្លាំង​តាមប​ណ្តា​អធិការដ្ឋាននគរបាលក្រុងស្រុក ពង្រឹង​ការប្រចាំការ កា​រយាមល្បាត​ ចុះត្រួតពិ​និត្យអាវុធគ្រឿងផ្ទុះ​ពេលរាត្រី ដើម្បីបង្ការ បង្ក្រា​ប បទល្មើសគ្រ​ប់ប្រភេទ ក្នុងឱ​កាសបុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជាតិ។

ទន្ទឹមគ្នានេះ កម្លាំងបណ្តាអ​ធិការដ្ឋាន​នគរបាលក្រុងស្រុក ពង្រឹងការងារ​ផ្សព្វផ្សាយគោលនយោ​បាយភូមិឃុំសង្កាត់មាន​សុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន បន្តរឹតបន្តឹងច្បាប់ចរាចរ​ណ៍ផ្លូវ​គោក ពង្រឹងត្រួតពិនិ​ត្យអ្នកបើ​កបរ​មានជាតិស្រវឹង រួមចំណែក​កាត់បន្ថយគ្រោះ​ថ្នាក់ឲ្យនៅ​កម្រិតទាប​បំផុត។ ពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើងដោ​យគ្មានការលើកលែង។

លោកឧត្តមសេ​នីយទោ​ស្នងការ ក៏បានត្រៀមរួច​ជាស្រេចនូវ សម្ភារៈ មធ្យោបាយធ្វើដំណើរគ្រប់​ប្រភេ​ទ អាវុធ កម្លាំងន​គរបាលគ្រប់អង្គភាពចំណុះ​ជាច្រើននាក់ សម្រាប់ដាក់ពង្រាយ ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹ​កនាំ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដែលអញ្ជើ​ញមក​កំសាន្ត តាមរមនីយ៍ដ្ឋាន និងទីតាំងប្រារព្ធសង្ក្រាន ទូទាំងខេត្តសំដៅ​ធ្វើយ៉ាងណាឲ្យខេ​ត្តបន្ទាយមានជ័យ ទាំងមូលមាន សន្តិសុខ សវត្តិភាពល្អ៕

error: Content is protected !!