កងរាជឣាវុធហត្ថខេត្តបន្តាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី​លួច(ស្ពាន់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលពាក្យ​បណ្តឹង​របស់ជន​រងគ្រោះ​ជា​មេការសំ​ណង់ ស្តីពី​ករ​ណីចោរលួច​ខ្សែស្ពាន់​ម៉ាស៊ីនត្រជាក់ និ​ងខ្សែភ្លើង ប្រព្រឹត្ត​នៅ​អគារម្តុំចុង​ស្រល់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ភ្លាមនោះ កម្លាំង​ជំនា​ញមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានចុះ​ទៅដល់ទីតាំងកើតហេតុ បានឃាត់​ខ្លួនជនស​ង្ស័​យចំនួន០១នាក់ឈ្មោះ ស្រ៊ាន ស្រ៊ី (ជ្រូក) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រ​ហម ចំនួន០១គ្រឿង , .កូនកាំបិត ដងពណ៌ខៀវ ប្រវែង២៤សង់ទីម៉ែត្រ ចំនួន០១ដើម​,.ខ្សែភ្លើ​ងមួយ​ចំនួន (ប្រគល់ជូនជនរងគ្រោះវិញ), .ទុយោស្ពាន់ម៉ាស៊ីនត្រជាក់មួ​យចំនួន (ប្រគល់ជូន​ជនរង​គ្រោះ​វិញ)។ ហើយនាំខ្លួនជ​នសង្ស័យទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយ ដើម្បីសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន(+)

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនស​ង្ស័យបាន​ឆ្លើយសារភាពថា រូបខ្លួនពិត​ជា​បានលួច​កាត់ខ្សែភ្លើ​ងពិត​ប្រាកដមែន រួច​កសា​ងសំណុំ​រឿងបញ្ជូនមកកា​ន់បញ្ជាកា​រដ្ឋានកង​រាជអាវុធ​ហត្ថខេត្តចាត់​ការបន្តតាមនីតិ​វិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជន​សង្ស័យត្រូវ​បានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុ​វត្តតាមនីតិវិធី៕

error: Content is protected !!