ប្រ​ជាព​លរដ្ឋ និងជន​ពិការភាព ដែ​លមាន​ជីវភាព​ខ្វះខា​តចំនួន ៥០​គ្រួសារ នៅ​ឃុំថ្មរមៀល ស្រុ​កថ្ម​ពួក ទទួលបាន​អំណោយពីសមាគ​ម​សម្ព័ន​យុវជន​ដើម្បីស​ន្តិភាព ​សាខាខេ​ត្តបន្ទា​យ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖ដោយ​មើលឃើញ​ពីការ​លំបាក​របស់បង​ប្អូនប្រ​ជាពលរដ្ឋ លោកប​ណ្ឌិត ឌីម សុខុន អគ្គ​លេខា​ធិការ សមាគម​សម្ព័ន្ធយុវជ​​នដើម្បីស​ន្តិភាព​,លោ​ក ហង្ស រ៉ាត់ ប្រធា​ន សមាគម​ ​សា​ខា​ខេត្តបន្ទាយ​មា​នជ័យ ,លោក គឹម សារឿន ប្រធា​ន សាខាខេត្ត​កំពង់ធំ, លោក សយ ចាន់ធី ទីប្រឹ​ក្សា សមាគ​ម ​បានដឹកនាំ​ក្រុមកា​រងារ​ ចុះជួប​សំ​ណេះ​សំណា​ល​សួរសុ​ខទុក្ខ និង​នាំ​យក​អំណោ​យជា​គ្រឿងឧ​បភោគប​រិភោ​គ ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋដែ​ល​មានជី​វភាពខ្វះ​ខាតចំនួ​ន ៥០គ្រួសារ នៅ​ទី​តាំ​ងជើ​ង​ភ្នំដ​ងរ៉ែង ផ្ទះ​លម្ហែ​របស់​លោ​ក ​ហេង វណ្ណា ដែល​ជា​អនុប្រធាន​សាខា​ខេត្តបន្ទា​យមា​នជ័យ ស្ថិត​នៅក្នុង​ភូមិថ្មរ​មៀល​កើត ឃុំប​ន្ទាយ​ឆ្មារ ស្រុកថ្មពួក ខេត្តប​ន្ទាយមាន​ជ័យ។

នាឱកាសនោះដែរលោក ឌីម សុខុន លោក ហង្ស រ៉ាត់ និងលោក គឹម សារឿន បានមានប្រសា​សន៍ពាំ​នាំនៅកា​រនូវកា​រផ្ដាំ​ផ្ញើ​សាកសួរទុកពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមា​គម​សម្ព័ន្ធយុវជ​នដើម្បីសន្តិភាព ហៅកាត់ថា (សស.យស) ដែលជានិច្ចជាកា​លឯកឧត្តមបណ្ឌិត ប្រធាន សមា​គម តែងតែយកចិត្តទុកដាក់គិតគូពីសុខទុករ​បស់ប្រជាពលរដ្ឋ ទោះបីជាអំ​ណោយ​ទាំងនេះមិនគ្រ​ប់គ្រាន់តាមតម្រូវការ​របស់បងប្អូនប្រ​ជាពលរដ្ឋក៏ពិតមែន ក៏ប៉ុន្តែជាចំ​ណែក​មួយកាត់​បន្ថយកា​រខ្វះខាតមួយ​គ្រា ហើយ​ក៏ជាការចូលរួម​ចំណែកជា​មួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋ និងជនពិការភាពដែលមានជីភាព​ខ្វះខាត​ក្នុងមួយគ្រួសា​រទទួល​បាន អង្ក,មីកញ្ចប់ និងកំប៉ុង,ទឹក​ក្រូច,ទឹកផ្លែ​ឈើ,ទឹកត្រី,ប្រេ​ងឆា,ស្កស,អំបិល,​ថ្នាំដុះធ្មេ​ញ,ច្រាសដុះ​ធ្មេញ ,សាប៊ូ,សារ៉ុង ,កន្សែង ,នុំធុ​ង ,ទឹ​កបរិសុទ្ធ និងថវិកា​មួយ​ចំនួនរផងដែរ ៕

error: Content is protected !!