ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងស្ទឹងប៉ៃលិន
(ប៉ៃលិន) នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងស្ទឹងប៉ៃលិន ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សូមបញ្ជាក់ថា រយះពេល០២ថ្ងៃ នៃពិធីនេះបុណ្យនេះប្រជាពលរដ្ឋរាប់ពាន់នាក់បាននាំគ្នាមកលេងកម្សាន្តយ៉ាងសប្បាយរីករាយក្រៃលេង ព្រោះកន្លងមកមិនធ្លាប់មានពិធីនេះនៅទឹកដីខេត្តប៉ៃលិនទេ ឆ្នាំនេះជាលើកទី១ហើយ។ចំណែកសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើគ្មានបញ្ហាអ្វីកើតឡើងឡើយ។
ប្រជាពលរដ្ឋម្នាក់ៗសុំសូមណូមពរអោយថ្នាក់ដឹកនាំខេត្តរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ៕