ក្រុមប្រឹក្សាខេត្តស្វាយរៀង បើក​វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅសាលា​ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖លោកសស្រី ភួង​ សារី​ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សេង​ សិលា​ អភិបាល​រង​ខេត្តស្វាយរៀង​ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុង​វេទិកាផ្ស​ព្វផ្សាយ និងពិគ្រោះយោ​បល់របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី៤​ ស្ថិតនៅបរិ​វេណសាលា​ស្រុក​ស្វាយជ្រំ

អភិបាលរងខេត្ត មានប្រសាសន៍ថា វេទិការផ្សព្វផ្សាយ និងផ្តល់ឱ​កាស​ដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់​ព័ន្ធ និងប្រជាពលរដ្ឋទាំ​ងអស់អាចចូលរួមក្នុងការផ្តល់ម​តិយោបល់​ចំពោះការ​អភិវឌ្ឍមូ​លដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនា​ពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអ​នុសាសន៍ និងសំណូម​ពរនានា សម្រា​ប់ការពិភាក្សា និងតាមរយះកា​រឆ្លើយតបបានទាន់​ពេលវេលា​ពីស្ថាប័ន​ជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយ​អោយកាន់តែល្អប្រ​សើរស្របទៅនឹងតម្រូវការជាអទិភាព និងការកាត់បន្ថយ​ភាពក្រីក្រនៅមូល​ដ្ឋាន៕

error: Content is protected !!