ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី​លួចខ្សែភ្លើ​ង ត្រូវឣាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ) កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេ​នីយ៍​ត្រី សុខ ឡេង មេបញ្ជាការ​កងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំ​ណោមបក្ខ​ពួកចំនួន០៣នាក់ ១.ឈ្មោះ ម៉ោញ តុលា (ហៅខ្លា) ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នរស់​នៅភូមិរោ​ងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ , .ឈ្មោះ ឡា ស៊ីណុច ភេទប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្រោយពី​បានទទួលពាក្យប​ណ្ដឹង​ជន​រងគ្រោះ​ ក្នុងក​រណីលួចខ្សែភ្លើង ដែលប្រព្រឹត្តកាល​ពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី០៩ ខែវិច្ឆិ​កា ឆ្នាំ២០២៤ នៅចំណុចភូមិសែ​សិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ព្រមទាំងដ​កហូតវត្ថុតាង ខ្សែភ្លើង​ដុត​យកស្ពាន់ចំនួន០៥ដុំ និងកូន​ពូថៅចំនួន០១ដើម ហើយបញ្ជូនទៅកា​ន់មូលដ្ឋានកងរាជ​អាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹ​កនោមរកសារធា​តុញៀន​ជាលទ្ធ​ផលវិជ្ជ​មាន(+)។ ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបា​នឆ្លើយ​សារភា​ពថា ខ្លួនពិតជាបានលួចខ្សែភ្លើ​ងរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើ​ចម្លើយសារភាព និងមានវត្ថុតាងជាក់​ស្តែងកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង កសាងសំណុំ​រឿងបញ្ជូន​ទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

error: Content is protected !!