ជនជាតិឥណ្ឌូនេស៊ីម្នាក់ បានស្លាប់នៅនឹងកន្លែង ក្រោយពីជិៈម៉ូតូឡើងជែងមិនប្រយ័ត្នទាក់ដៃចង្កូតដួលចូលរថយន្តធុនធំ កិនក្រោមកង់រថយន្តខាងក្រោយ
ខេត្តបន្ទាយមានជ័យ៖ដោយសារកត្តាបើកបរខ្វះការប្រុងប្រយ័ត្នជនជាតិឥណ្ឌូនេស៊ីម្នាក់ ជិៈម៉ូតូឡើងជេងទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្តធុនធំផ្នែកខាងក្រោយកិនស្លាប់មួយរំពេចនៅយប់ថ្ងៃទី០៧ ខែវិច្ឆិការ ឆ្នាំ២០២៤ស្ថិតភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អ្នកឃើញហេតុការណ៍ប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តធុនធំម៉ាក់ហ៊ីយិនដាយប្រភេទសណ្តងរម៉កពាក់ផ្លាក់លេខបន្ទាយមានជ័យ3A-2207បានបើកបរតាមបណ្តោយផ្លូវសូរអាដល់ចំណុចមុខបូរីមានជ័យ មានជនរងគ្រោះម្នាក់បានជិៈម៉ូតូម៉ាក់ស្កូពីគ្មានផ្លាក់លេខក្នុងទិសដៅស្របគ្នាហើយឡើងវ៉ាជេងខាងឆ្វេងក៏បានទាក់ដៃចង្កូតដួលចូលក្រោមរថយន្តចន្លោះកង់ក្រោយបន្តាលបណ្តាលឲ្យស្លាប់បាត់ជីវិតភ្លាមៗកន្លែងកើតហេតុ។ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានចុះទៅភ្លាមៗដើម្បីសម្រួលចរាចរណ៍និងពិនិត្យវាស់វែង។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺជនរងគ្រោះបានជិៈម៉ូតូឡើងវ៉ាជេងខាងឆ្វេងគ្មានការប្រុងប្រយ័ត្រទើបទាក់ដៃចង្កូតដួលចូលរថយន្តកិនស្លាប់ជាប់ក្រោមកងរថយន្តខាងក្រោយនិងម៉ូតូ។
មន្ត្រីនគរតបាលជំនាញបានបញ្ជាក់ថា៖ក្រោយពិនិត្យវាស់វែងហើយជនរងគ្រោះដែលស្គាល់អត្តសញ្ញាណជាជនជាតិឥណ្ឌូនេស៊ីអាយុប្រមាណជាង២០ឆ្នាំស្នាក់នៅក្រុងប៉ោយប៉ែតត្រូវប្រគល់ជូនសាច់ញាតិហើយរថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕